Header Ads

test

ព័ត៌មានប្រទេសថៃ

ចូលលឆ្នាំសង្រ្កាន្ត2024នេះ ក្រសួងការងារ ប្រកាសថា ពលករទាំង3សញ្ជាតិ មានកម្ពុជា ទ្បាវ និងម៉ីយ៉ានម៉ា ធ្វើដំណើរត្រទ្បប់ទៅចូលរួមបុណ្យប្រពៃណីសង្ក្រានពីថ្ងៃទី 1 ខែមេសា ដល់15 ខែឧសភា ឆ្នាំ2024 ដោយមិនគិតថ្លៃរីអ៊ីនទ្រ(Re-Entry)



ថ្ងៃទី 26 ខែមីនា 2024 លោកភិផាត់ រ៉ាត់គិចប្រះកាន រដ្ឋមន្ត្រីក្រសួងការងារថៃ បានស្នើសុំទៅដល់គណៈរដ្ឋមន្ត្រី ដើម្បីឯកភាពឱ្យពលករកម្ពុជា ទ្បាវ​ និងម៉ីយ៉ានម៉ា ធ្វើដំណើរត្រទ្បប់ទៅលេងផ្ទះក្នុងអំទ្បុងពេលចូលឆ្នាំសង្រ្កាន ឆ្នាំ2024ខាងមុខនេះ ដោយមិនគិតថ្លៃរីអ៊ីនទ្រី Re-Entry(1,000 បាត)

លោកភិផាត់ រ៉ាត់គិចប្រះកាន រដ្ឋមន្ត្រីក្រសួងការងារ បានឱ្យដឹងថា ថ្ងៃនេះ ក្រសួងការងារបានស្នើសុំការលើកលែងចំពោះពលករបរទេសដែលមានសញ្ជាតិខ្មែរ ឡាវ និងមីយ៉ាន់ម៉ា ធ្វើដំណើរត្រឡប់ទៅប្រទេសខ្លួនវិញ ដើម្បីចូលរួមពិធីបុណ្យសង្ក្រាន្តប្រចាំឆ្នាំ2024នេះ ដែលបាននិងកំពុង អនុម័តដោយកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយការគ្រប់គ្រងពលករបរទេស (OCT) លេខ 1/2567 ដើម្បីជាភាពងាយស្រួលដល់កម្មករនិយោជិតដែលត្រឡប់មកប្រទេសដើម្បីចូលរួមពិធីបុណ្យសង្ក្រាន្តប្រចាំឆ្នាំ 2024 ក្នុងលក្ខណៈដូចគ្នានឹងគណៈរដ្ឋមន្ត្រី ដែលធ្លាប់មានមតិកាលពីថ្ងៃទី 19 ខែមីនា ឆ្នាំ 2019 រួមជាមួយនឹងការកំណត់គោលការណ៍ណែនាំសម្រាប់សកម្មភាពដូចខាងក្រោមនេះ។

1.      ពលករទាំង 3 សញ្ជាតិ រួមមាន កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ដែលត្រូវបានអនុញ្ញាតឱ្យធ្វើការ។ រួមទាំងអ្នករួមដំណើរ ដែលកាន់លិខិតឆ្លងដែន ឬឯកសារដែលប្រើជំនួសលិខិតឆ្លងដែន ដែលទទួលបានទិដ្ឋាការ និងត្រូវបានអនុញ្ញាតឱ្យស្នាក់នៅក្នុងព្រះរាជាណាចក្រជាបណ្តោះអាសន្ន (Non L-A Visa) ដោយរយៈពេលនៃការអនុញ្ញាតឱ្យស្នាក់នៅក្នុងព្រះរាជាណាចក្រនៅសល់មិនតិចជាងថ្ងៃទី 15 ខែឧសភា ឆ្នាំ 2024 ត្រឡប់ទៅប្រទេសដើមវិញដើម្បីចូលរួមពិធីបុណ្យប្រពៃណីសង្ក្រាន្តឆ្នាំ 2024នេះ ក្នុងអំឡុងពេលពីថ្ងៃទី 1 ខែមេសា ដល់ថ្ងៃទី 15 ខែឧសភា ឆ្នាំ 2024 ដោយមិនចាំបាច់ស្នើសុំការអនុញ្ញាតដើម្បីចូលព្រះរាជាណាចក្រឡើងវិញ (Re-Entry Permit) 

2. ពលករទាំង 3 សញ្ជាតិ ដែល​មិន​ចង់​ធ្វើ​តាម​គោលការណ៍​ណែនាំ​ខាង​លើនេះ ដូចជាមានបំណងចង់ធ្វើដំណើរត្រទ្បប់មកប្រទេសថៃវិញក្រោយថ្ងៃទី 15 ឧសភា ឆ្នាំ 2024 ឬ​មិន​ទាន់​ដឹង​ថ្ងៃ​ច្បាស់លាស់នៃ​ការធ្វើដំណើរ​ត្រឡប់​ទៅ​ប្រទេស​ថៃវិញ អ្នក​អាច​ដាក់​ពាក្យ​សុំ​អនុញ្ញាត​ចេញ​-ចូល​ព្រះរាជាណាចក្រ​កម្ពុជា​តាម​ច្បាប់​អន្តោប្រវេសន៍​ដូច​ធម្មតា។

លោក សុមឆាយ មូរ៉ាក់កុតស្រ៊ីវ៉ាន់ (Somchai Morakotsriwan) អគ្គនាយកនៃនាយកដ្ឋានការងារ បានមានប្រសាសន៍ថា រយៈពេលនៃការស្នើសុំនេះនឹងដឹងលទ្ធផលច្បាស់លាស់ក៏នៅពេលដែលសេចក្តីប្រកាសបានអនុម័តចេញពីក្រសួងមហាផ្ទៃ ឬទៅតាមនូវអ្វីដែលក្រសួងមហាផ្ទៃបានប្រកាស។ ដូចឆ្នេះហើយសូមបងប្អូនពលករតាមដានព័ត៌មានពីនាយកដ្ឋានការងារឱ្យបានដិតដល់។ នៅគេហទំព័ររបស់នាយកដ្ឋានការងារ doe.go.th ឬសាកសួរព័ត៌មានបន្ថែមនៅ ការិយាល័យការងារទីក្រុងបាងកក តំបន់ 1 - 10 ឬការិយាល័យការងារខេត្តទូទាំងប្រទេស ឬតាមលេខទូរស័ព្ទទាន់ហេតុការណ៍របស់ក្រសួងការងារ ទូរស័ព្ទទៅលេខ 1506 ចុចលេខ 2 នាយកដ្ឋានការងារ និងខ្សែទូរស័ព្ទបន្ទាន់របស់នាយកដ្ឋានការងារ ហៅទៅលេខ 1694


ไม่มีความคิดเห็น