ព្យញ្ជនះថៃមាន៣ក្រុម
พยัญชนะไทยมี ๔๔ ตัวแบ่งตามระดับเสียงได้ ๓ กลุ่ม เรียกว่า อักษร ๓ หมู่
ได้แก่ อักษรสูง อักษรกลาง อักษรต่ำ
ព្យញ្ជនះថៃមាន៤៤តួ បែងចេញតាមការបញ្ចេញសំលេងជា3 ក្រុមឫ3ព្យាង្គ អក្សរខ្ពស់ អក្សរកណ្ដាល អក្សរទាប កាលដែលយើងចាំថាអក្សរនីមួយៗគឺជាក្រុមអ្វី វានឹងធ្វើអោយយើងបញ្ចេញសំលេងភាសាថៃបានច្បាស់ ព្រោះអក្សរនៃក្រុមនីមួយៗវាបញ្ចេញសំលេងខុសគ្នា ដូចជា អក្សរខ្ពល់ ចេញសំលេងធ្ងន់ ខ្ពស់(ដែលអានចេញពីបំពង់ក) អក្សរកណ្ដាល ចេញសម្លេងសាមញ្ញ ធម្មតា ហើយនិង អក្សរទាប ចេញសម្លេងទាប កញ្ឆក់ តែពេលនេះសូមអោយយើងរៀនអោយចាំចំពោះក្រុមរបស់អក្សរនីមួយៗសិន
វិធីការចាំ : យើងរៀនចំពោះក្រុមអក្សរខ្ពស់និងក្រុមអក្សរកណ្ដាល អក្សរក្រៅពីនោះគឺជាអក្សរទាប
បន្ថែម
នេះគឺជាវិធីការសរសេរព្យញ្ជនះផ្សំនិងស្រះ ដែលបានដកស្រង់ចេញពីសៀវភៅរៀនរបស់លោក ร้อยเอก ทองสุข ศรีโพธิ์กลาง
Post a Comment